អ្នកបើកបរ Uber - ជាកម្មវិធីសម្រាប់អ្នកបើកបរ
- ជួយអ្នកផ្សេងក្នុងការធ្វើដំណើរជុំវិញទីក្រុងរបស់អ្នក និងរកប្រាក់ចំណូលតាមកាលវិភាគរបស់អ្នក។ Uber ផ្តល់ជូនវិធីដែលមានភាពបត់បែនដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងពេលទំនេររបស់អ្នក ដោយបើកបរគ្រប់ពេលដែលអ្នកចង់។ មិនមានការិយាល័យ មិនមានប្រធានទេ។
- ទាញយកកម្មវិធី អ្នកបើកបរ Uber រួចចុះឈ្មោះបើកបរនៅក្នុងកម្មវិធី។ យើងនឹងណែនាំអ្នកអំពីជំហាននីមួយៗ ហើយជូនដំណឹងដល់អ្នកនៅពេលអ្នកអាចចាប់ផ្តើមបើកបរបាន។
ចាប់ផ្តើមបើកបរ
- កម្មវិធីនេះផ្តល់ជូនមុខងារថ្មីៗបំផុត ដែលជួយអ្នកឱ្យផ្តោតអារម្មណ៍លើការបើកបរ និងរកប្រាក់ចំណូល។
- យើងនឹងណែនាំអំពីរបៀបប្រើប្រាស់កម្មវិធីនេះ ផ្តល់ជូនការរុករកទិសដៅតាមជម្រើស និងជំនួយគាំទ្រ ហើយនឹងជម្រាបជូនអ្នកឱ្យបានដឹងនៅពេលមានឱកាសពិសេសៗក្នុងការរកប្រាក់ចំណូលបានកាន់តែច្រើន។ គ្រប់ការធ្វើដំណើររបស់អ្នកគឺត្រូវបានតាមដានដោយប្រព័ន្ធ GPS ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខ។
ទទួលបានប្រាក់ចំណូល
- អ្នកអាចមើលចំនួនទឹកប្រាក់ដែលអ្នករកបាន រាល់ពេលអ្នកបញ្ចប់ការធ្វើដំណើរនីមួយៗ។ អ្នកនឹងទទួលបានប្រាក់ចំណូលដោយផ្ទាល់ដែលដាក់ចូលគណនីធនាគាររបស់អ្នកជារៀងរាល់សប្តាហ៍ ឬទទួលបានជាសាច់ប្រាក់សម្រាប់ការធ្វើដំណើរមួយលើកៗ ដោយអាស្រ័យទៅលើប្រទេសដែលអ្នកបើកបរ។
*ជាទូទៅកម្មវិធីនេះប្រើទិន្នន័យ 2 GB ក្នុងមួយខែ។ ការប្រើប្រាស់ការរុករកទិសដៅអាចធ្វើឱ្យថ្មទូរសព្ទរបស់អ្នកឆាប់អស់។
បើកបរជាមួយ Uber ដើម្បីរកប្រាក់ចំណូលបានគ្រប់ពេល 24/7 ស្របតាមកាលវិភាគរបស់អ្នក។
បានដំឡើងកំណែនៅ
2 តុលា 2026